Monday, July 20, 2026

ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប ចុះ​ត្រួតពិនិត្យ វាយតម្លៃ និង​ប្រគល់​-​ទទួល​ការងារ​បោះបង្គោល​ព្រំដី​តំបន់​កាត់​ឆ្វៀល តំបន់​១ តំបន់​២ ស្ថិតក្នុង​តំបន់​៣ នៃ​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

​ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ថ្ងៃ​ចន្ទ ១៤​រោច ខែ​បឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នៃ​អាជ្ញាធរ​ទន្លេសាប និង​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ត្រួតពិនិត្យ វាយតម្លៃ និង​ប្រគល់​-​ទទួល​ការងារ​បោះបង្គោល​ព្រំដី​តំបន់​កាត់​ឆ្វៀល តំបន់​១ តំបន់​២ ស្ថិតក្នុង​តំបន់​៣ នៃ​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ ជំហាន​ទី​១ ចំនួន ៦៥០​បង្គោល​។
​សូម​ជម្រាបជូន​ថា ក្រោម​ការយកចិត្តទុកដាក់​ការពារ​ថែរក្សា​ធនធានធម្មជាតិ​នៅ​តំបន់​ទន្លេសាប ពិសេស​ព្រៃ​លិច​ទឹក​នៅក្នុង​តំបន់​៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប តែងតែ​ចាត់តាំង​ក្រុមការងារ​ចុះ​ពិនិត្យ តាមដាន​ជាប្រចាំ​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដែល​តែង​កើតមានឡើង​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​បន្ត​ចុះ​អនុវត្ត​ការងារ​បោះបង្គោល​ជំហាន​ទី​២ ឱ្យ​ចប់​រួចរាល់​ក្នុង​ឆ្នាំ​២០១៦​នេះ​៕

ព័ត៌មាន និងព្រឹត្តិការណ៍