នៅថ្ងៃចន្ទ ១១រោច ដល់ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីអគ្គលេខាធិការដ្ឋាន ដើម្បីចុះប្រមូលទិន្នន័យ ព័ត៌មានពីការធ្វើបច្ចុប្បន្នភាពប្រជាសាស្ត្រ សេដ្ឋកិច្ចសង្គម ការប្រើប្រាស់-បម្រែបម្រួលគម្របដីប្រភពធនធានទឹក និងធនធានធម្មជាតិពាក់ព័ន្ធស្ថិតក្នុងតំបន់២ និងតំបន់១ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ជូនថា ការសិក្សានេះ ក្នុងគោលបំណង ដើម្បីទទួលបានទិន្នន័យ ព័ត៌មានជាក់លាក់ក្នុងការវិភាគ សម្រាប់រៀបចំរបាយការណ៍បច្ចេកទេសប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់ជុំវិញបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធប្រកបដោយចីរភាព៕













