នាថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឡូញ ណារិន្ន ប្រធានការិយាល័យកសិកម្មចម្រុះ នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសេចក្តីព្រាងរបាយការណ៍វាយតម្លៃតម្រូវការ នៃការរៀបចំ និងធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រង ដើម្បីបញ្ចូលធនធានបរិស្ថានដែលមានសារៈសំខាន់ថ្នាក់តំបន់នៅក្នុងក្របខ័ណ្ឌផែនការ និងការគ្រប់គ្រងទីជម្រាល នៅភោជនីយដ្ឋានដីថ្មី ទីរួមខេត្តកំពង់ឆ្នាំង ដែលដឹកនាំសម្របសម្រួលដោយ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គជទមក)។
គោលបំណង នៃសិក្ខាសាលាថ្នាក់ជាតិ៖
១. ជម្រាបជូនអំពីវឌ្ឍនភាពផែនការរៀបចំ ឬធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រង ដោយរួមបញ្ចូលនូវវិធានសម្រាប់អភិរក្សទីជម្រកសំខាន់ៗ
២. ជម្រាបជូនអំពី វិធីសាស្ត្រ នៃការវាយតម្លៃតម្រូវការ
៣. ពិនិត្យ និងពិភាក្សាអំពីសេចក្តីព្រាងរបាយការណ៍វាយតម្លៃតម្រូវការនៃការរៀបចំ និងធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រង ដើម្បីបញ្ចូលធនធានបរិស្ថានដែលមានសារៈសំខាន់ថ្នាក់តំបន់ទៅក្នុងក្របខ័ណ្ឌផែនការ និងការគ្រប់គ្រងទីជម្រាល
៤. ជម្រាបជូនអំពីផែនទីបង្ហាញផ្លូវ និងពេលវេលាសម្រាប់បញ្ចប់របាយការណ៍នេះ។
សូមជម្រាបជូនថា សិក្ខាសាលាថ្នាក់ជាតិខាងលើបានរៀបចំដោយ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, អាជ្ញាធរទន្លសាប, ជំនាញការជាតិ និងអន្តរជាតិ៕










