Friday, June 5, 2026

ក្រុមការងារ​ការិយាល័យ​ជីវចម្រុះ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ វាយតម្លៃ​ស្ថានភាព​ភ្លើង​ឆេះ​ព្រៃ​ក្នុងភូមិ​សាស្ត្រ ភូមិ​ជី​អាប់ ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ​

​អនុវត្តតាម​ការណែនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប​, នា​ថ្ងៃ​ពុធ ៣​រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម​អគ្គលេខាធិការ​អាជ្ញាធរ​ទន្លេសាប បាន​ចាត់​លោក ម៉ម សុធា ប្រធានការិយាល័យ​ជីវចម្រុះ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ វាយតម្លៃ​ស្ថានភាព​ភ្លើង​ឆេះ​ព្រៃ​ក្នុងភូមិ​សាស្ត្រ ភូមិ​ជី​អាប់ ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ការចុះពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង​នេះ​បាន​សហការ​ចូលរួម​ពី​តំណាង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ រដ្ឋបាល​ឃុំ​ចំណារ​ក្រោម និង​អនុ​ភូមិ​ជី​អាប់​។​
​គោលបំណង​ដើម្បី​៖
១. ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​លើ​ភ្លើង​ឆេះ​ព្រៃ​
២. វាយតម្លៃ​លើ​មូលហេតុ ដែល​បណ្តាល​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​
៣.​បូកសរុប​បរិមាណ ផលប៉ះពាល់​ពី​ភ្លេ​ី​ង​ឆេះ​លេ​ី​ធនធាន​ព្រៃ​លិច​ទឹក​៕

ព័ត៌មាន និងព្រឹត្តិការណ៍