នាថ្ងៃអង្គារ ៣កើត ដល់ថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យអភិរក្ស នៃអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារលើតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ៦(ទន្លេឆ្មារ) ស្ថិតក្នុងភូមិសាស្ត្រភូមិដូនស្តើង និងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបាន៖
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយមេឃុំ ក្រុមប្រឹក្សាឃុំម្សាក្រង និងឃុំកំពង់ចិនជើង(ដែលជាឃុំពាក់ព័ន្ធ)
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយសហគមន៍នេសាទ និងប្រជានេសាទនៅភូមិពាម ឃុំម្សាក្រង
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយសហគមន៍នេសាទ និងប្រជានេសាទនៅភូមិនាងសល្ងាច ឃុំកំពង់ចិនជើង។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលខាងលើនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ ក្រុមការងារចុះបំពេញបេសកកម្មនេះមានគោលបំណងសំខាន់ៗគឺ៖ - ស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗ ដែលជះឥទ្ធិពលដល់តំបន់បឹងទន្លេឆ្មារ និងទាញផលប្រយោជន៍ពីតំបន់នេះ
- ស្វែងយល់ពីសក្តានុពល និងការប្រែប្រួលនៃធនធានជលផល ជីវៈចម្រុះ ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ី
- ពិនិត្យ និងវាយតម្លៃលើទីតាំងពាក់ព័ន្ធជាក់ស្តែងពីបម្រែបម្រួលបទល្មើស និងធនធានធម្មជាតិខាងលើ៕











