នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ មានការរៀបចំកិច្ចប្រជុំបូកសរុបប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។ កិច្ចប្រជុំនេះ បានអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង និងលោកប្រធាននាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប។
សូមជម្រាបជូនថា ក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបនេះដែរ ក៏មានបទអន្តរាគមន៍ស្តីពីវឌ្ឍនភាពការងាររយះពេល ៦ខែ ឆ្នាំ២០២៥ ក្នុងនោះរួមមាន:
១. បទអន្តរាគមន៍ របស់អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល
២. បទអន្តរាគមន៍ របស់អគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស
៣. បទអន្តរាគមន៍ របស់អាជ្ញាធរទន្លេសាប
៤. បទអន្តរាគមន៍ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា
៥. បទអន្តរាគមន៍ ពីវឌ្ឍនភាពអនុវត្តគម្រោង/កម្មវិធីហិរញ្ញប្បទាន ឥណទានសម្បទាន ជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និងពហុភាគី៕



















