Thursday, April 23, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​អគ្គ​លេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែស្រាព​ណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៥ ដោយមាន​ការអនុញ្ញាត​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​អគ្គ​លេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការ​ង ប្រធាន អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​នៃ​អាជ្ញាធរ​ទន្លេសាប នា​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប​។
​សូម​ជម្រាបជូន​ថា សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​អគ្គ​លេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប​ថ្មី​នេះ ចែកចេញជា ៥​ជំពូក មាន ១៣​មាត្រា ស្របទៅតាម​បរិបទ​នៃ​កំណែទម្រង់រដ្ឋបាល និង​មុខងារសាធារណៈ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា នៃ​អនុក្រឹត្យ​លេខ​២០ អន​ប្រ​.​បក ចុះ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៩៦ ស្តីពី​កា​រៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង និង​រដ្ឋលេខាធិការដ្ឋាន និង​អនុក្រឹត្យ​លេខ​១១៤ អន​ប្រ​.​បក ចុះ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៥ ស្តីពី​ការកំណត់​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​មុខតំណែង​ក្នុង​រចនាសម្ព័ន្ធ​គ្រប់គ្រង​នៃ​ក្រសួង និង​ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ផងដែរ​៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍