Thursday, April 23, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​ត​ភ្ចា​ប់​ហេដ្ឋារចនាសម្ព័ន្ធ​លើកកម្ពស់​តំបន់​សហគមន៍​ទេសចរណ៍ធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប​

​ការលើកកម្ពស់​នូវ​កិច្ចសហប្រតិបត្តិការ និង​ការទទួលខុសត្រូវ​រួមគ្នា សំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ​ក្នុងការ​ជំរុញ​លើ​វិស័យ​ទេសចរណ៍​ឱ្យបាន​កាន់តែ​ប្រសើរឡើង តប​តាម​ការស្នើសុំ​កិច្ចសហការ​របស់​ក្រសួងទេសចរណ៍ ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ចាត់តាំង ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ថ្នាក់​នាយកដ្ឋាន​បច្ចេកទេស​ផែនការ និង​សហប្រតិបត្តិការ អាជ្ញាធរ​ទន្លេសាប ដើម្បី​ចូលរួម​ប្រជុំពិភាក្សា និង​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​គម្រោង ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សម្រាប់​កំណើន​ប្រកបដោយ​បរិ​យាប​ន្ន និង​ភាព​ធន់ ជាមួយ​ក្រុមការងារ​ម​ន្ត្រី​បច្ចេកទេស​ក្រសួងទេសចរណ៍ ដែល​ដឹកនាំ​ដោយ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការ រួម​ជាមួយនឹង​ក្រសួង​ស្ថាប័ន​-​មន្ទីរជំនាញ អាជ្ញាធរ​ដែនដី និង​ក្រុម​ជំនាញការ​ដៃគូ​អភិវឌ្ឍន៍ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២៥​។​
​សូមជម្រាបថា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយ​បរិ​យាប​ន្ន និង​ភាព​ធន់​នេះ ទទួលបាន​ការគាំទ្រ​ហិរញ្ញប្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី គឺ​ផ្តោត​សំខាន់​លើ​ការកសាង​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​ត​ភ្ជាប់​ពី​តំបន់​សហគមន៍​ទេសចរណ៍​មួយ​ទៅ​តំបន់​សហគមន៍​ទេសចរណ៍​មួយ ស្ថិតក្នុង​តំបន់​បឹង​ទន្លេសាប ដើម្បី​បង្កើន​ប្រសិទ្ធភាព​សរសៃឈាម​ទេសច​រណ៍ លើកកម្ពស់​ជីវភាពរ​ស់​នៅ​សហគមន៍ ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន ដោយ​បង្កើត​ការងារ​ធ្វើ និង​បង្កើន​ប្រាក់ចំណូល រួមជាមួយ​ការបង្ក​ការងាយស្រួល​ការដឹកជញ្ជូន​ផលិតផល ការទំនាក់ទំនង និង​ជំរុញ​ល្បឿន​សេដ្ឋកិច្ចជាតិ តាមរយៈ​ឧស្សាហកម្ម​គ្មាន​ផ្សែង ។ ជាក់ស្តែង​គម្រោង​នេះ មានការ​ប្រទាក់ក្រឡា​គ្នា​ដោយ​ការតភ្ជាប់​តំបន់​ទេសចរណ៍ធម្មជាតិ តំបន់​វប្បធម៌ និង​តំបន់​ប្រវត្តិសាស្ត្រ​ដែលមាន ស្ថិតក្នុង​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប តាមរយៈ​ស្ទឹង​សង្កែ និង​បឹង​ទន្លេសាប ។ ជាមួយនឹង​ដំណើរ​ទស្សនៈកិច្ច​សិក្សា​នេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បាន​ទទួលយក​នូវ​គំនិត​យោបល់ ដែល​ក្រុមការងារ បានលើកឡើង​លើ​ការគិតគូរ​ពី​ការជួយ​រៀបចំ​កសាង​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​បឹង​ទន្លេសាប​ផងដែរ​៕

ព័ត៌មាន និងព្រឹត្តិការណ៍