នារសៀលថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំសម្រសម្រួលកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ដើម្បីបង្កេីនប្រសិទ្ធភាពការងាររបស់អាជ្ញាធរទន្លេសាប ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តមអគ្គលេខាធិការ-អគ្គលេខាធិការរង លោកប្រធាន-អនុប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ។ សូមជម្រាបជូនថា ដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ដើម្បីបង្កេីនប្រសិទ្ធភាពការងាររបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប អង្គប្រជុំបានពិនិត្យ និងពិភាក្សាលេីរបៀបវរៈដូចខាងក្រោម៖
- របាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ
- ផែនការ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥
- ពង្រឹងប្រសិទ្ធភាពការងាររបស់នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ។










