Thursday, July 2, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ភាពជា​អ្នកដឹកនាំ​បរិវត្ត​កម្ម​ឌីជីថល

បន្ទាប់ពី​ទទួលបាន​ការចាត់តាំង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​, នៅ​រសៀល​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៦ ថ្នាក់ដឹកនាំ​អគ្គលេខាធិការ អគ្គនាយក និង​អគ្គាធិការ នៃ​ក្រសួង​-​ស្ថាប័ន​ទាំងបី បានបញ្ចប់​វគ្គ​សិក្សា​រយ​:​ពេល​បី​ថ្ងៃ និង​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ភាពជា​អ្នកដឹកនាំ​បរិវត្ត​កម្ម​ឌីជីថល សម្រាប់​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន កម្រិត​អគ្គលេខាធិការ អគ្គនាយក និង​អគ្គាធិការ នៅ​សាកលវិទ្យាល័យ​អាមេរិកកាំង​ភ្នំពេញ AUPP ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។
​ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ជូន​ថា វគ្គ​បណ្ដុះបណ្ដាល​ភាពជា​អ្នកដឹកនាំ​បរិវត្ត​កម្ម​ឌីជីថល “​បច្ចេកវិទ្យា​ថ្មីៗ និង​នវានុវត្តន៍​សម្រាប់​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​” នាពេលនេះ រៀបចំឡើង​សម្រាប់​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​-​ស្ថាប័ន ឱ្យ​យល់​ស្របគ្នា​អំពី​ការវិវត្ត​ថ្មីៗ និង​នវានុវត្តន៍​នៃ​បច្ចេកវិទ្យា​បញ្ញា​សប្ប​និមិត្ត AI ដេ​ី​ម្បី​រៀបចំ​កិច្ច​ដំណេ​ី​រការ​ក្រសួង​-​ស្ថាប័ន ដែល​អាច​ដំណេ​ី​រការ​ទៅបាន​រលូន​ស្របគ្នា ទទួលបាន​ជោគជ័យ​ក្នុង​បរិបទ​ថ្មី ការគ្រប់គ្រង​ប្រព​ន្ធ័​ទិន្នន័យ ការចែករំលែក​ទិន្នន័យ​ត្រឹមត្រូវ និង​ការរក្សាបាន​សន្តិសុខ​ប្រព័ន្ធ​ប្រកបដោយ​សុវត្ថិភាព ៕

ព័ត៌មាន និងព្រឹត្តិការណ៍