Monday, June 29, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ភាពជា​អ្នកដឹកនាំ​បរិវត្ត​កម្ម​ឌីជីថល “​បច្ចេកវិទ្យា​ថ្មីៗ និង​នវានុវត្តន៍​សម្រាប់​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​”

​ទទួលបាន​ការចាត់តាំង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប​, ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ភាពជា​អ្នកដឹកនាំ​បរិវត្ត​កម្ម​ឌីជីថល “​បច្ចេកវិទ្យា​ថ្មីៗ និង​នវានុវត្តន៍​សម្រាប់​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​” កម្រិត​អគ្គលេខាធិការ អគ្គនាយក និង​អគ្គាធិការ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល នៃ​សាកលវិទ្យាល័យ​អាមេរិកកាំង​ភ្នំពេញ AUPP​។
​បច្ចេកវិទ្យា​ឌីជីថល កំពុង​កែប្រែ​ទម្លាប់​នៃ​ការរស់នៅ​ទូទៅ របៀប​នៃ​ការបំពេញ​ការងារ​ទាំង​វិស័យ​សាធារណៈ​និង​ឯកជន របៀប​នៃ​ការគិត វិធីសាស្ត្រ​វិភាគ​ទិន្នន័យ សម្រាប់​ធ្វេ​ី​ជា​មូលដ្ឋាន​ប្រៀបធៀប​មុន​ធ្វើ​សេចក្តីសម្រេចចិត្ត ដែល​តម្រូវឱ្យ​មានការ​បណ្តុះបណ្តាល​គ្រប់​កម្រិត​ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង ស្ថាប័ន សំដៅ​បង្កើន​ផលិតភាព​តាម​វិស័យ និង​ងាយស្រួល​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​។​
​វគ្គ​បណ្ដុះបណ្ដាល​ភាពជា​អ្នកដឹកនាំ​បរិវត្ត​កម្ម​ឌីជីថល “​បច្ចេកវិទ្យា​ថ្មីៗ និង​នវានុវត្តន៍​សម្រាប់​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​” នាពេលនេះ រៀបចំឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​សម្រាប់​ថ្នាក់ដឹកនាំ​នៃ​ក្រសួង ស្ថាប័ន កម្រិត​អគ្គលេខាធិការ អគ្គនាយក និង​អគ្គាធិការ ពីថ្ងៃ​ទី​២៥-២៧ ខែមិថុនា ឆ្នាំ​២០២៦ ដែលមាន​ប្រធានបទ​ស្របទៅនឹង​និន្នាការ​នៃ​ប​វិ​វត្ត​កម្ម​ឌីជីថល និង​មាន​សាស្ត្រាចារ្យ​ជាតិ​និង​អន្តរជាតិ​ល្បីៗ​មួយចំនួន ដែលជា​អ្នកជំនាញ​លើ​ភាពជា​អ្នកដឹកនាំ Cultural Intelligence និងជាអ្នកជំនាញបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល​៕

ព័ត៌មាន និងព្រឹត្តិការណ៍