Friday, April 24, 2026

ឯកឧត្តម សរ គឹម​សាន្ត បន្ត​ចុះ​ពិនិត្យ​ជាក់ស្តែង​ស្ថានភាព​នៃ​កម្ពស់​ទឹក​នា​រដូវវស្សា ផ្នែក​ខាងលើ និង​ខាងក្រោម​ផ្លូវជាតិ​លេខ​៦

​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១០​កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២៥ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បាន​បន្ត​ចុះ​ពិនិត្យ​ជាក់ស្តែង​ស្ថានភាព​នៃ​កម្ពស់​ទឹក​នា​រដូវវស្សា ផ្នែក​ខាងលើ និង​ខាងក្រោម​ផ្លូវជាតិ​លេខ​៦ នៅ​ទីតាំង​ស្ពាន​ខ្នាត ស្ពាន​ព្រះ​ទិស ស្ពាន​ជីក្រែង នៃ​តំបន់​ស្ទឹង​ជីក្រែង ស្ពាន​ច្រេះ ស្ពាន​អូរ​បឹង​ក្រ​មោ​ល ស្ពាន​ស្អាង ព្រែក​រមាស ស្ថិតក្នុង​ស្រុក​ជីក្រែង ខេត្តសៀមរាប​។​
​ការបន្ត​ចុះ​ពិនិត្យ​នេះ ដើម្បី​ប្រមូល​ព័ត៌មាន​ទិន្នន័យ កម្ពស់​ទឹក របប​ជលសា​ស្ត្រ សម្រាប់ធ្វើ​ការសិក្សា​វិភាគ វាយតម្លៃ អំពី​ស្ថានភាព និង​លទ្ធភាព នៃ​លំហូរ​ទឹក​ពី​តំបន់​ភូមិសាស្ត្រ ស្ពាន​កំពង់ក្តី ស្ពានថ្ម ស្ពាន​ខ្ពស់ និង​បណ្តារ​ប្រឡាយ លូ​កាត់​ផ្លូវ​ទៅ​ផ្នែក​ខាងក្រោម​ធ្លាក់​ចូលទៅ​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍