Thursday, April 23, 2026

ឯកឧត្តម សរ គឹម​សាន្ត បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប​ទទួលបន្ទុក​សហកា​រ​រៀបចំ​កំណត់​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​សម្រាប់​អាង​បឹង​ទន្លេសាប នៃ​កម្មវិធី​ការអនុវត្ត​វាយតម្លៃ​សន្តិសុខ​ទឹក

​នា​រសៀល​ថ្ងៃ​ចន្ទ ៦​រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប​, ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប​ដែល​ទទួលបន្ទុក​សហកា​រ​រៀបចំ​កំណត់​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​សម្រាប់​អាង​បឹង​ទន្លេសាប នៃ​កម្មវិធី​ការអនុវត្ត​វាយតម្លៃ​សន្តិសុខ​ទឹក ក្រោម​កិច្ចសហប្រតិបត្តិការ​ជំនួយ​គាំទ្រ​ពី​ធនាគារពិភពលោក​(WB), ICEM, DFAT AWP បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ការវិភាគ​សន្តិសុខ​ទឹក​នៅ​អាង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន​ខេត្ត មន្ទីរជំនាញ និង​ស្រុក​ពាក់​ព​ន្ធ័ ដែលមាន​សមាជិក​ចូលរួម សរុប​ប្រមាណ ៤៦​នាក់ (​ស្រី ១០​នាក់​) នៅ​សាលប្រជុំ​ខេត្តកំពង់ធំ​។​
​កិច្ចប្រជុំ​ពិភាក្សា​នេះ មាន​គោលបំណង​៖
១. ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​បង្ហាញ​លទ្ធផល​នៃ​របាយការណ៍ ស្ថានភាព​អាង​ទន្លេសាប ប្រមូល​មតិយោបល់ និង​សម្របសម្រួល​លើ​វិស័យ​អាទិភាព​
២. ប្រមូល​ការយល់ដឹង​ពី​ទីវាល​ផ្ទាល់ និង​ធាតុ​ចូល​របស់​ភាគី​ពាក់ព័ន្ធ ដើម្បី​ជូនដំណឹង​ពី​ការវាយតម្លៃ និង​ការណែនាំ​
៣. កំណត់​តំបន់​ដែលមាន​បញ្ហា​ចម្បងៗ (Keys Hotspots) សម្រាប់ធ្វើ​ការវិនិច្ឆ័យ​សន្តិសុខ​ទឹក​ក្នុង​អាង​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ​។​
​សូម​ជម្រាបជូន​ថា នៅ​ជុំវិញ​អាង​បឹង​ទន្លេសាប​ដែលជា​ទីជម្រក​របស់​ប្រជាពលរដ្ឋ​ប្រមាណ ៥ លាន​នាក់ ជា​ចំនុចកណ្តាល​ដ៏​មាន​សារៈសំខាន់​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​សន្តិសុខ​ទឹក​របស់​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ននេះ អាង​ទន្លេសាប​កំពុង​ប្រឈម​ទៅនឹង​បញ្ហា​ជាច្រើន​ដែល​បណ្តាលមកពី​បម្រែបម្រួល​របប​ទឹក​តាម​រដូវ ការ​ប្រេ​ី​ប្រាស់​ទឹក រួមទាំង​បញ្ហា​បរិស្ថាន​នានា​ដែល​កំពុង​ប្រឈមមុខ​ត្រូវ​ដោះស្រាយ​ហេ​ី​យ​បានកំណត់​ជា​ការងារ​អាទិភាព​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​៕

ព័ត៌មាន និងព្រឹត្តិការណ៍