Friday, June 5, 2026

ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បន្ត​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចូលរួម​ពិ​ពណ៌​ស្តីពី​អនុសញ្ញា​ផ្លូវ​ដឹកជញ្ជូន​ពិភពលោក និង​ដំណើរការ​គ្រប់គ្រង​ផ្លូវ​នាវាចរណ៍ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

នា​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការអនុញ្ញាត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​អនុវត្ត​គម្រោង​សហប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​បន្ត​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ចូលរួម​ពិ​ពណ៌​ស្តីពី អនុសញ្ញា​ផ្លូវ​ដឹកជញ្ជូន​ពិភពលោក និង​ដំណើរការ​គ្រប់គ្រង​ផ្លូវ​នាវាចរណ៍ (World Transport Convention 2026) នៅ​ទីក្រុង​ធាន​ជី​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលមាន​សមាសភាព​ចូលរួម​មកពី​បណ្តា​ប្រទេស​សហគមន៍​អឺរ៉ុប អា​ហ្រិ​ក និង​ក្រុម​អ្នកវិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ពិ​ពណ៌​នេះ ដើម្បី​៖

  • ចែករំលែក និង​ផ្សព្វផ្សាយ ស្តីពី អនុសញ្ញា​ផ្លូវ​ដឹកជញ្ជូន​ពិភពលោក​
  • ចែករំលែក​បទពិសោធ​ន៍​នៃ​ដំណើរការ​គ្រប់គ្រង​ផ្លូវ​នាវាចរណ៍ និង​ការដឹកជញ្ជូន​ចែកចាយ​ទំនិញ​នៅតាម​កំពង់ផែ ផ្លូវទឹក​ក្នុងប្រទេស​ចិន​
  • ការងារ​សាងសង់ និង​ការអភិវឌ្ឍ​ផ្លូវ​នាវាចរណ៍​តាម​បែបបទ​បច្ចេកវិទ្យា​ទំនើប​របស់​ប្រទេស​ចិន និង​ការដោះស្រាយ​ផលវិបាក​នៃ​ការកកស្ទះ​ចរាចរណ៍​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​
  • ការចែករំលែក​បទពិសោធ​ន៍​លើ​ការគ្រប់គ្រង បញ្ហា និង​ការដោះស្រាយ​ស្តីពី គ្រោះធម្មជាតិ ច្បាប់ និង​អនុសញ្ញា​គ្រប់គ្រង​ផ្លូវទឹក​របស់​ភាគី​សិក្ខាកាម​ចូលរួម​ដូចជា​៖ កម្ពុជា បង់​ក្លា​ដែ​ស ម៉ាឡេស៊ី អាហ្វ្រិក​ខាងត្បូង និង​ការសាងសង់​ផ្លូវ​ដឹកជញ្ជូន​ថ្មី និង​ការកែលម្អ​បន្ថែម​សម្រាប់​ផ្លូវទឹក​ក្នុង​តំបន់​មួយចំនួន​របស់​ប្រទេស​ចិន​
  • ការចុះ​ទស្សនកិច្ច​លើ​ទីតាំង​កំពង់ផែ​ធាន​ជី​ង​៕

ព័ត៌មាន និងព្រឹត្តិការណ៍