Friday, April 24, 2026

ឯកឧត្តម សរ គឹម​សាន្ត បន្ត​ចុះ​ពិនិត្យ​ជាក់ស្តែង​ស្ថានភាព​ទឹកជំនន់​ស្ទឹងសែន​ផ្នែក​ខាងលើ ខេត្តកំពង់ធំ​

​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ថ្ងៃ​ពុធ ៩​កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប សហការ​ជាមួយ​ក្រុមការងារ​មន្ទី​រ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ បន្ត​ចុះ​ពិនិត្យ​ជាក់ស្តែង​ស្ថានភាព​ទឹកជំនន់​ស្ទឹងសែន​ផ្នែក​ខាងលើ ចាប់ពី​ទីតាំង​ស្ទឹង​កំបុត វត្ត​កោះ​រការ ភូមិ​ត្នោត អូរ​ស្ពាន​ស័​ក្ត​បី​អ៊ុម ទ្វារ​ទឹក​ទំនប់​អូរ​ត្រពាំងថ្ម ទ្វារ​ទឹក​ទំនប់​អូរ​បុះ​ម្កាក់ ដែលជា​អូរ​ហូរ​ចូលទៅ​បឹង​ព្រៃ​ប្រស់ ស្ថិត​ក្នុងស្រុក​កំពង់ស្វាយ និង​នៅ​ស្ទឹង​ស្ទោង ឃុំ​កំពង់ចិនត្បូង ឃុំ​កំពង់​ចិន​ជើង ឃុំ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​
​ការបន្ត​ចុះ​ពិនិត្យ​នេះ ដើម្បី​ប្រមូល​ព័ត៌មាន​ទិន្នន័យ កម្ពស់​ទឹក របប​ជលសា​ស្ត្រ សម្រាប់ធ្វើ​ការវិភាគ វាយតម្លៃ ពិគ្រោះ​យោបល់ អំពី​ស្ថានភាព និង​លទ្ធភាព ដែល​អាច​នាំ​ទឹក​ពី​តំបន់​ភូមិសាស្ត្រ​សម្បូរ​ព្រៃ​គុក ស្ទឹង​កំបុត អូរ​ស្ពានស​ក្ត័​បី​អ៊ុម ទំនប់​បុះ​ម្កាក់ តាមរយ​:​តំបន់​ព្រៃ​ប្រស់​ចូលទៅ​បឹង​ទន្លេសាប ៕

ព័ត៌មាន និងព្រឹត្តិការណ៍