Friday, April 24, 2026

ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ និង​សម្រង់​ទិន្នន័យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដី និង​អាស្រ័យ​ផល​លើ​ទីតាំង​ដី​តំបន់​៣ នៃ​តំបន់​ទន្លេសាប ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​

​នា​ថ្ងៃ​សុក្រ ១១​កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការណែនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ដោយមាន​ការចូលរួម​សហការ​ពី​លោក​អភិបាលរង​ខេត្ត ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា និង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ ករណី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កំពង់លែង ស្នើសុំ​កាត់​ឆ្វៀល និង​អាស្រ័យ​ផល​លើ​ទីតាំង​ដី​តំបន់​៣ នៃ​តំបន់​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង រដ្ឋបាល​ស្រុក​កំពង់លែង ឃុំ និង​ភូមិ​ពាក់ព័ន្ធ​។​
​សូម​ជម្រាបជូន​ជ្រាបថា កិច្ចប្រជុំ​នេះ យោង​លើ​ស្មារតី​នៃ​លិខិត​លេខ ២៦ សជណ ចុះ​ថ្ងៃទី ៥ ខែមករា ឆ្នាំ​២០២៤ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី លិខិត​លេខ​៩២០៦ សហវ​.​លស​អ​ទច ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២៥ និង​លិខិត​លេខ​១៤៣៤ ដន​ស​/​អស​ដក ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៤ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការចុះបញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ស្របតាម​នីតិវិធី​ជា​ធរមាន​៕

ព័ត៌មាន និងព្រឹត្តិការណ៍