Thursday, April 23, 2026
Homeព័ត៌មានថ្មីៗឯកឧត្តម ជា សុ...

ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី ការរៀបចំ​ផែនការ​ប្រើប្រាស់​ដី​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​

​នា​រសៀល​ថ្ងៃ​ចន្ទ ២​កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​សាលប្រជុំ​រដ្ឋបាល​ខេត្តកំពង់ធំ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប និង​ក្រុមការងារ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី ការរៀបចំ​ផែនការ​ប្រើប្រាស់​ដី​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ ក្រោម​អធិបតីភាព​ឯកឧត្តម ឡោ ដា​វុ រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ និង​ឯកឧត្តម​អភិបាលខេត្ត​កំពង់ធំ ។
​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងបរិស្ថាន អាជ្ញាធរ​ទន្លេសាប រដ្ឋបាលខេត្ត​កំពង់ធំ មន្ទីរ​ពាក់ព័ន្ធ និង​រដ្ឋបាល​ក្រុង​ស្រុក​ទាំង ៦ ជុំវិញ​ខេត្តកំពង់ធំ​។​
​កិច្ចប្រជុំ​មាន​គោលបំណង ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​សេចក្ដីព្រាង និង​លទ្ធផល​បឋម​របាយការណ៍ ស្ដីពី​ការពិនិត្យ​ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី នៃ​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ និង​ប្រមូល​ធាតុ​ចូល​ផ្សេងៗ​ទៀត​ពី​អង្គប្រជុំ ដើម្បី​ដាក់ឱ្យ​អនុវត្តន៍​នាពេលខាងមុខ​៕

ព័ត៌មាន និងព្រឹត្តិការណ៍