Friday, September 4, 2026

ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស​ប​ន្ត​ចុះ​ពិនិត្យ​ទីតាំង​ដី​ដែល​រង​ការទន្ទ្រាន​នាពេល​កន្លងមក និង​ផ្ទៃ​ដីព្រៃ​រេច​រិល ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនការ​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​

​ថ្ងៃ​អង្គារ ៤​រោច ដល់​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែស្រាព​ណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការណែនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង តំណាងឱ្យ​ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេសរ​បស់​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​ពិនិត្យ​ទីតាំង​ដី​ដែល​រង​ការទន្ទ្រាន​នាពេល​កន្លងមក និង​ផ្ទៃ​ដីព្រៃ​រេច​រិល ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនការ​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​ប្រាសាទបាគង ស្រុក​ក្រឡាញ់ ស្រុក​ពួក និង​ក្រុង​សៀមរាប ខេត្តសៀមរាប​។ ការចុះពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង​នេះ​មាន​កិច្ចសហការ​ចូលរួម​ពី​លោក​អភិបាល អភិបាលរង​នៃ​គណៈ​អភិបាលក្រុង​/​ស្រុក​ទាំង​បួន តំណាង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម តំណាង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល អង្គភាព​ជំនាញ​ពាក់ព័ន្ធ កម្លាំង​នគរបាល កងរាជអាវុធហត្ថ​ស្រុក លោក​មេឃុំ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល លោក​មេភូមិ រួម​នឹង​សហគមន៍​នេសាទ​ដែលមាន​ការពាក់ព័ន្ធ​៕

ព័ត៌មាន និងព្រឹត្តិការណ៍