Thursday, April 23, 2026
Homeព័ត៌មានថ្មីៗឯកឧត្តម ខូវ ម...

ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ​លើ​ប្រធានបទ​ស្តីពី ការវាយតម្លៃ​តម្រូវការ​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​មូលនិធិ​អាកាសធាតុ​បៃតង​ក្នុងប្រទេស​កម្ពុជា (The Green Climate Fund(GCF)

នា​ថ្ងៃ​ពុធ ៤​កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២៥ នៅ​សណ្ឋាគារ Hyatt Regency រាជធានី​ភ្នំពេញ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប និង​ក្រុមការងារ បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី ការផ្តល់​សុពលភាព​លើ​ការវាយតម្លៃ​តម្រូវការ​ក្នុងការ​ត្រៀម​សម្រាប់​មូលនិធិ​អាកាសធាតុ​បៃតង​ក្នុងប្រទេស​កម្ពុជា (National Validation Workshop, The Green Climate Fund (GCF) ReadinessNeeds Assessment) ដែល​រៀបចំឡើង​ដោយ​ក្រសួងបរិស្ថាន​។
​គោលបំណង នៃ​សិក្ខាសាលា​៖ (១).​បង្ហាញ​ការរកឃើញ​សំខាន់ៗ​នៃ​តម្រូវការ​ត្រៀមខ្លួន​សម្រាប់​ការវាយតម្លៃ (២).​ធ្វើឱ្យមាន​សុពលភាព​នូវ​តម្រូវកា​រ​សមត្ថភាព និង​បច្ចេកទេស​របស់​ស្ថាប័ន (៣).​បញ្ជាក់​អំពី​វិស័យ​អាទិភាព ដោយ​ស្របតាម​យុទ្ធសាស្ត្រ​ជាតិ ស្តីអំពី​អាកាសធាតុ (៤).​ពិនិត្យឡើងវិញ​នូវ​ក្របខ័ណ្ឌ​ត្រួតពិនិត្យ និង​វាយតម្លៃ​ដែល​បាន​ស្នើឡើង (៥).​ប្រមូល​ធាតុ​ចូល​ដើម្បី​កែលម្អ​សម្រាប់​ផែនការ​សកម្មភាព​ត្រៀម​អនុវត្ត​បន្ត (៦).​បង្កើត​មតិយោបល់​ក្នុងចំណោម​ស្ថាប័ន​ពាក់ព័ន្ធ​សំខាន់ៗ​សម្រាប់​ការអនុវត្ត​។ ក្នុងនោះ​ផងដែរ​អង្គសិក្ខាសាលា បានធ្វើការ​ស្នើសុំ និង​លើកទឹកចិត្ត​ដល់​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍​នានា ឱ្យ​ស្វែងយល់​អំពី​តម្រូវការ​របស់ខ្លួន​នាពេល​បច្ចុប្បន្ន​ព្រមទាំង​ស្វែងរក​ដៃគូ​សហការ​រៀប​ចំ​ជា​គម្រោង​ស្នើសុំ​ថ្មីៗ​បន្ថែមទៀត​ដើម្បី​អនុវត្ត​រួមគ្នា​។
​សូម​ជម្រាបជូន​ថា សិក្ខាសាលា​ខាងលើ​រៀបចំ​ដោយ Global Green Growth Institute (GGGI) និង​មានការ​ចូលរួម​ពី ក្រសួងបរិស្ថាន (MOE), ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (MEF), ក្រសួង​ធនធានទឹក និង​ឧតុនិយម (MOWRAM), ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (MISTI),​អាជ្ញាធរ​ទន្លេសាប (TSA), DAEs, PPSEZ, Private Sectors and another Special Banks. FAO, UNIDO, WFP, UNICEF, UN Habitat, WCS, SMS Bank ofCambodia Plc, Royal Group Phnom Penh Economic Zone, Amret Plc, LOLC៕

ព័ត៌មាន និងព្រឹត្តិការណ៍