Saturday, June 6, 2026

ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ពិគ្រោះ​យោបល់​លើ សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី ការគ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​

​នា​ព្រឹក​ថ្ងៃ​សុក្រ ៥​រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការចាត់តាំង​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ពិគ្រោះ​យោបល់ លើ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក ក្រោម​អធិបតីភាព​ឯកឧត្តម ចាន់ តារា ឣ​នុ​រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​ថ្នាក់ដឹកនាំ​មន្ត្រី​ជំនាញ​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មានដូចជា​៖ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រ៉ែ និង​ថាមពល ក្រសួងទេសចរណ៍ ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួង​សេដ្ឋកិច្ច និង​ហិ​រ​វត្ថុ ទី​ស្ត្រី​ការ​គណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហរ​សមុទ្រ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម រួមទាំង​នាយកដ្ឋាន​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជាច្រើនរូប​ផងដែរ​។​
​គោលបំណង​នៃ​កិច្ចប្រជុំ​៖

  • ពិភាក្សា​ប្រមូល​ធាតុ​ចូល​សម្រាប់​ការងារ​រៀបចំ​របាយការណ៍​វាយតម្លៃ​បឋម​លើ​ផលប៉ះពាល់ នៃ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក ដើម្បី​ទទួលបាន​ភាព​ពេញលេញ​គ្របដណ្តប់​គ្រប់​ជ្រុងជ្រោយ​
  • សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក គឺ​ឈរលើ​មូលដ្ឋាន​ច្បាប់​ស្តីពី​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ដែល​បានអនុម័ត​នា​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២៤ កន្លងមក​។​
  • បទ​បង្ហាញ​ខ្លឹមសារ​សង្ខេប នៃ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក​។​
    ​អង្គ​ប្រជុំបាន​ពិភាក្សា និង​ការចូលរួម​មតិយោបល់ ការផ្លាស់ប្តូរ​ព័ត៌មាន ដែល​ធាតុ​ចូល​ល្អៗ​ជាច្រើន លើ​ខ្លឹម​សារសំខាន់ៗ តាម​ជំពូក ផ្នែក និង​មាត្រា​នីមួយៗ ដែល​អនុក្រឹត្យ បានកំណត់​អំពី​ការរៀបចំ ការអភិវឌ្ឍ និង​ការការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក ដើម្បី​ទ្រទ្រង់​ដល់​ការធ្វើ​នាវាចរណ៍ ការដឹកជញ្ជូន និង​កំពង់ផែ​។
    ​ឯកឧត្តម​អគ្គលេខាធិការរង ក៏បាន​ស្នើសុំ ឯកឧត្តម​ប្រធាន​អង្គប្រជុំ សូម​ក្រុមការងារ​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជួបពិភាក្សា​ផ្ទាល់​ជាមួយ​ក្រុមប្រឹក្សា​អ្នកច្បាប់ នឹង​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប ដោយ​ឈរលើ​យន្តការ​រួមគ្នា ក្នុងការ​ពិភាក្សា​ដែល​ទាក់ទង​ទៅនឹង​ច្បាប់ ស្តីពី ការគ្រប់គ្រង​ធនធានទឹក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ជារួម ឯកឧត្តម​ប្រធាន​អង្គប្រជុំ​ក៏បាន​ឯកភាព​ថា​នឹង​រៀបចំ​ឱ្យមាន​កិច្ចប្រជុំ​ចង្អៀត​ទៅតាម​ក្រសួង​ស្ថាប័ន​ជំនាញ​នីមួយៗ​បន្ថែមទៀត​៕

ព័ត៌មាន និងព្រឹត្តិការណ៍