Monday, May 18, 2026

ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ជួបពិភាក្សា​ការងារ និង​វិភាគ​គោលនយោបាយ​កម្មវិធី​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​រួមបញ្ចូល​សម្រាប់​គម្រោង “​ការស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​អាង​ទន្លេសាប និង​តំបន់​ទេសភាព​ខេត្តសៀមរាប ភ្នំ​គូលែន​(ERIP)”

​នា​ព្រឹក​ថ្ងៃ​ចន្ទ ២​កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការណែនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពិនិត្យ​ឯកសារ និង​វិភាគ​គោលនយោបាយ​កម្មវិធី​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​រួមបញ្ចូល​សម្រាប់​គម្រោង “​ការស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​អាង​ទន្លេសាប និង​តំបន់​ទេសភាព​ខេត្តសៀមរាប ភ្នំ​គូលែន​” ជាមួយ​ជំនាញការ​ជាតិ​មកពី​ក្រសួងបរិស្ថាន នៅ​អាជ្ញាធរ​ទន្លេសាប​។ គោលបំណង​នៃ​កិច្ចប្រជុំ​ពិភាក្សា​គឺ ពិភាក្សា​ពី​គោលនយោបាយ​ពហុ​វិស័យ ដើម្បី​ពង្រឹង​បរិយាកាស​គោលនយោបាយ​សម្រាប់​ការគ្រប់គ្រង​អាងទឹក​បញ្ចូល​គ្នា នៅ​ខេត្តសៀមរាប​។​
​សូម​ជម្រាបជូន​ថា ក្រសួងបរិស្ថាន​កំពុង​អនុវត្ត​គម្រោង “​ការស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​អាង​ទន្លេសាប និង​តំបន់​ទេសភាព​ខេត្តសៀមរាប ភ្នំ​គូលែន​(ERIP)” ក្រោម​មូលនិធិ​បរិស្ថាន​សកល (GEF) តាមរយៈ UNDP Cambodia៕

ព័ត៌មាន និងព្រឹត្តិការណ៍