Thursday, April 23, 2026

សិក្ខាសាលា​ស្តីពី​គម្រោង “​ឆ្ពោះទៅរក​ការបែងចែក​ដី​ប្រកបដោយ​និរន្តរភាព និង​យុត្តិធម៌ សម្រាប់​ការតាំង​ទីលំនៅ​ឡើងវិញ​របស់​កសិករ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ទទួលរង​គ្រោះ​ពី​ការប្រែប្រួល​អាកាសធាតុ​”

​នា​ថ្ងៃ​អង្គារ ៧​កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២៥ លោក ឡូញ ណារិន្ន ប្រធានការិយាល័យ​កសិក​ម្ម​ចម្រុះ នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​គម្រោង “​ឆ្ពោះទៅរក​ការបែងចែក​ដី​ប្រកបដោយ​និរន្តរភាព និង​យុត្តិធម៌ សម្រាប់​ការតាំង​ទីលំនៅ​ឡើងវិញ​របស់​កសិករ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ទទួលរង​គ្រោះ​ពី​ការប្រែប្រួល​អាកាសធាតុ​” នៅ​សណ្ឋាគារ​សាន់វេ រាជធានី​ភ្នំពេញ ដែល​ដឹកនាំ និង​សម្របសម្រួល​ដោយ ឯកឧត្តម តាំង ជុង​លី រដ្ឋលេខាធិការ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ឯកឧត្តម សរ បូរី​ក្ស នាយក​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច​។​
​គោលបំណង នៃ​សិក្ខាសាលា​ពិគ្រោះ​យោបល់ ដើម្បី​រួមគ្នា​បង្កើត​វិធីសាស្ត្រ​ជាក់លាក់​របស់​ប្រទេស និង​កំណត់​អថេរ​ដែល​ពាក់ព័ន្ធ ដែល​អាច​យកទៅ​ប្រើប្រាស់​សម្រាក់​ការធ្វើ​ផែនទី បំលាស់​ទីលំនៅ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ដោយ​ផ្អែកលើ GIS​។​
​សូម​ជម្រាបជូន​ថា សិក្ខាសាលា​ពិគ្រោះ​យោបល់​ខាងលើ​សហការ​រៀបចំ​ដោយ វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​សាលា​គោលនយោបាយ​សាធារណៈ នៃ​សាកលវិទ្យាល័យ​ឈៀង​ម៉ៃ ព្រមទាំង​មានការ​ចូលរួម​ពី ក្រសួង គណៈកម្មាធិការ​ជាតិ អាជ្ញាធរ​ជាតិ កាកបាទក្រហមកម្ពុជា ស្ថាប័ន​ស្រាវជ្រាវ អង្គការ និង​ស្ថាប័ន​ពាក់ព័ន្ធ ដែលមាន​សមាសភាព​ស​រុ​បប្រមាណ​ចំនួន ៥០​នាក់​៕

ព័ត៌មាន និងព្រឹត្តិការណ៍