Thursday, June 18, 2026

សកម្មភាព​មន្ត្រី​បច្ចេកទេស ចុះ​តាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និង​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ផ្សេងៗ​នៅ​តំបន់​បឹង​ទន្លេសាប​

​អនុវត្តតាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​, អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​ចាត់​ក្រុមការងារ​សហការ​ជាមួយនឹង​អាជ្ញាធរ​ដែនដី និង​សហគមន៍​ជាប្រចាំ​ចុះ​តាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និង​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ផ្សេងៗ​នៅ​តំបន់​បឹង​ទន្លេសាប​។​
​ជាក់ស្តែង​ក្រុមការងារ​បច្ចេកទេស​អគ្គ​លេខាធិការដ្ឋាន បាននិងកំពុង​បន្តសកម្មភាព​ចុះ​ប្រចាំការ​នៅតាម​បណ្តា​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ពិនិត្យ​សុពលភាព ថែទាំ លាបថ្នាំ និង​បង់​លេខ​បង្គោលព្រំ​តំបន់​៣ ដែល​បាន​សាងសង់​កាលពី​ឆ្នាំ​២០២៤ ៕

ព័ត៌មាន និងព្រឹត្តិការណ៍