ក្រុមការងារការិយាល័យធនធានទឹក នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃអំពីការប្រើប្រាស់ធនធានទឹកក្រោមដីនៅតំបន់ទន្លេសាប នៅក្នុងស្រុកស្ទោង ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
នាថ្ងៃចន្ទ ១៥កើត ដល់ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ដល់២៨ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យធនធានទឹក ក្នុងនាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃអំពីការប្រើប្រាស់ធនធានទឹកក្រោមដីនៅតំបន់ទន្លេសាប ស្ថិតនៅស្រុកស្ទោង ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្រុមការងារចុះសិក្សាមានគោលបំណង ៖
-ការជួបពិភាក្សាជាមួយអាជ្ញាធរដែនដី (ស្រុក/ក្រុង) និងចុះពិនិត្យ សិក្សាវាយតម្លៃស្ថានភាពទឹកអណ្តូងនៅតាមខ្នងផ្ទះក្នុងការប្រើប្រាស់ធនធានទឹកក្រោមដី
-តាមដាន និងវាយតម្លៃផលប៉ះពាល់ស្តីពីប្រភេទនៃការប្រើប្រាស់ធនធានទឹកក្រោមដីនៅក្នុងតំបន់សិក្សាខាងលើ និងតំបន់ពាក់ព័ន្ធ
-រៀបចំផែនទី ស្តីពីការប្រើប្រាស់ទឹកក្រោមដី (ទឹកអណ្តូង) នៅក្នុងតំបន់សិក្សា។
សូមជម្រាបជូនថា ការចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃអំពីការប្រើប្រាស់ធនធានទឹកក្រោមដីនៅតំបន់ទន្លេសាប នៃស្រុកស្ទោង ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប៕








