អនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអគ្គលេខាធិការអាជ្ញាធរទន្លេសាប បានចាត់តាំងលោក ឡុក សីលា ប្រធាននាយកដ្ឋាន ដឹកនាំក្រុមការងារដើម្បីចុះត្រួតពិនិត្យបង្គោលព្រំតំបន់កាត់ឆ្វៀល និងបង្គោលព្រំតំបន់៣ នៅភូមិសាស្ត្រខេត្តពោធិ៍សាត់។
សូមជម្រាបជូនថា ក្រោមការយកចិត្តទុកដាក់ការពារថែរក្សាធនធានធម្មជាតិនៅតំបន់ទន្លេសាប ពិសេសព្រៃលិចទឹកនៅក្នុងតំបន់៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប តែងតែចាត់តាំងក្រុមការងារចុះពិនិត្យ តាមដានជាប្រចាំនៅខេត្តជុំវិញបឹងទន្លេសាប ដើម្បីចូលរួមសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ស្កាត់សកម្មភាពខុសច្បាប់នានាដែលតែងកើតមានឡើងនៅតំបន់ជុំវិញបឹងទន្លេសាប៕

















