Thursday, April 23, 2026

លោក ឡូញ ណារិន្ន ប្រធានការិយាល័យ​កសិក​ម្ម​ចម្រុះ នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​សេចក្តីព្រាង​របាយការណ៍​វាយតម្លៃ​តម្រូវការ នៃ​ការរៀបចំ និង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​គ្រប់គ្រង ដើម្បី​បញ្ចូល​ធនធានបរិស្ថាន​ដែលមាន​សារៈសំខាន់​ថ្នាក់​តំបន់​នៅក្នុង​ក្របខ័ណ្ឌ​ផែនការ និង​ការគ្រប់គ្រង​ទី​ជម្រាល នៅ​ទី​រួម​ខេត្តកំពង់ឆ្នាំង​

​នា​ថ្ងៃ​ចន្ទ ១២​រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក ឡូញ ណារិន្ន ប្រធានការិយាល័យ​កសិក​ម្ម​ចម្រុះ នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​សេចក្តីព្រាង​របាយការណ៍​វាយតម្លៃ​តម្រូវការ នៃ​ការរៀបចំ និង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​គ្រប់គ្រង ដើម្បី​បញ្ចូល​ធនធានបរិស្ថាន​ដែលមាន​សារៈសំខាន់​ថ្នាក់​តំបន់​នៅក្នុង​ក្របខ័ណ្ឌ​ផែនការ និង​ការគ្រប់គ្រង​ទី​ជម្រាល នៅ​ភោជនីយដ្ឋាន​ដី​ថ្មី ទី​រួម​ខេត្តកំពង់ឆ្នាំង ដែល​ដឹកនាំ​សម្របសម្រួល​ដោយ ឯកឧត្តម តែ ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (​គជ​ទម​ក​)​។​
​គោលបំណង នៃ​សិក្ខាសាលា​ថ្នាក់ជាតិ​៖
១. ជម្រាបជូន​អំពី​វឌ្ឍនភាព​ផែនការ​រៀបចំ ឬ​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​គ្រប់គ្រង ដោយ​រួមបញ្ចូល​នូវ​វិធាន​សម្រាប់​អភិរក្ស​ទីជម្រក​សំខាន់ៗ​
២. ជម្រាបជូន​អំពី វិធីសាស្ត្រ នៃ​ការវាយតម្លៃ​តម្រូវការ​
៣. ពិនិត្យ និង​ពិភាក្សា​អំពី​សេចក្តីព្រាង​របាយការណ៍​វាយតម្លៃ​តម្រូវការ​នៃ​ការរៀបចំ និង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​គ្រប់គ្រង ដើម្បី​បញ្ចូល​ធនធានបរិស្ថាន​ដែលមាន​សារៈសំខាន់​ថ្នាក់​តំបន់​ទៅក្នុង​ក្របខ័ណ្ឌ​ផែនការ និង​ការគ្រប់គ្រង​ទី​ជម្រាល​
៤. ជម្រាបជូន​អំពី​ផែនទី​បង្ហាញផ្លូវ និង​ពេលវេលា​សម្រាប់​បញ្ចប់​របាយ​ការណ៍​នេះ​។​
​សូម​ជម្រាបជូន​ថា សិក្ខាសាលា​ថ្នាក់ជាតិ​ខាងលើ​បានរៀបចំ​ដោយ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួងបរិស្ថាន​, អាជ្ញាធរ​ទ​ន្ល​សាប​, ជំនាញការ​ជាតិ និង​អន្តរជាតិ​៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍