Thursday, April 23, 2026

លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​កា​រិ​យា​ល័យ​កសិកម្ម​ចម្រុះ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ របស់​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន និង​វាយតម្លៃ អំពី​ការប្រែប្រួល​ដី​កសិកម្ម ក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​រលាប្អៀរ និង​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​

​នា​ថ្ងៃ​ពុធ ៧​រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​កា​រិ​យា​ល័យ​កសិកម្ម​ចម្រុះ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ របស់​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន និង​វាយតម្លៃ អំពី​ការប្រែប្រួល​ដី​កសិកម្ម ក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​រលាប្អៀរ និង​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​
​សកម្មភាព នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​៖

  • ជួប​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត រដ្ឋបាល​ស្រុក​រលាប្អៀរ និង​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បី​ស្នើសុំ​ព័ត៌មាន​-​ទិន្នន័យ​ទូទៅ​ទាក់ទង​ជាមួយ​ការងារ​កសិកម្ម និង​របាយការណ៍​ពាក់ព័ន្ធ​ផ្សេងៗ​
  • ចុះទៅ​ទីតាំង​បាន​ពិនិត្យមើល​តាមរយៈ​រូបភាព​ផ្កាយរណប ដើម្បី​បញ្ជាក់បន្ថែម​អំពី​ភាពត្រឹមត្រូវ នៃ​ទីតាំង និង​ទំហំ​
  • ថត​ដ្រូ​ន ដើម្បី​យក​រូបភាព​មក​ប្រៀបធៀប​ជាមួយ​រូបភាព​ផ្កាយរណប​
  • ប្រើប្រាស់​កម្មវិធី Avenza mobile app ដើម្បី​ដំណើរការ នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ (​ស្វែងរក​ទីតាំង ផ្លូវ​ធ្វើដំណើរ និង​ពិនិត្យមើល​ផ្ទៃដី​បឋម​)
    ​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ តាមដាន និង​វាយតម្លៃ អំពី​ការប្រែប្រួល​ដី​កសិកម្ម ក្នុង​តំបន់​បឹង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន​ដែល​ត្រូវបាន​អនុម័ត​ដាក់​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប​។ ដំណើរ​នៃ​ការចុះ​បំពេញបេសកកម្ម​នេះ គឺមាន​គោលបំណង​៖
  • សិក្សា​ស្រាវជ្រាវ និង​វិភាគ អំពី​បម្រែបម្រួល​ផ្ទៃដី​កសិកម្ម តំបន់ ១ តំបន់ ២ និង​តំបន់ ៣ ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប​
  • ចុះ​សិក្សា តាមដាន និង​ផ្ទៀងផ្ទាត់ លើ​ព័ត៌មាន​-​ទិន្នន័យ ដែល​ប្រមូលបាន​
  • ធ្វើ​បច្ចុប្បន្នភាព ទៅលើ​ទិន្នន័យ​ដែល​ប្រមូលបាន​
  • បង្កើតជា​ផែនទី​គម្រប​ដី​កសិកម្ម ក្នុង​តំបន់ ១ តំបន់ ២ និង​តំបន់ ៣ ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប​
  • ចងក្រង​ជា​របាយការណ៍​តាមដាន​ការអនុវត្ត​សកម្មភាព​ត្រីមាស​-​ឆមាស​-​ប្រចាំឆ្នាំ និង​របាយការណ៍​បច្ចេក​ទេស​៕

ព័ត៌មាន និងព្រឹត្តិការណ៍