Thursday, April 23, 2026

លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត ស្តីពី​ការកំណត់​បែងចែក​តំបន់​គ្រប់​គ្រង់​តំបន់​ទេសភាព​ទំនាប​ទន្លេសាប​ខាងជើង ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប​

​នា​ថ្ងៃ​សុក្រ ៦​កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ​នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការកំណត់​បែងចែក​តំបន់​គ្រប់​គ្រង់​តំបន់​ទេសភាព​ទំនាប​ទន្លេសាប​ខាងជើង ភូមិសាស្ត្រ​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប ដោយ​ទទួល​ការដឹកនាំ និង​សម្របសម្រួល​ដោយ ឯកឧត្តម សុខ​ខេង ន​វិន្ទ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម ជា វ៉ាន់​ចាន់ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ និង​ឯកឧត្តម យុន លីន​ណេ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។ គោលបំណង នៃ​កិច្ចប្រជុំ​ពិភាក្សា ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការកំណត់​បែងចែក​តំបន់​គ្រប់គ្រង​តំបន់​ទេសភាព​ទំនាប​ទន្លេសាប​ខាងជើង ភូមិសាស្ត្រ​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប​។​
​លទ្ធផល នៃ​កិច្ចប្រជុំ​ពិភាក្សា​៖

  • មានការ​ធ្វើ​បទ​បង្ហាញ​របស់​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន ស្តីពី​នីតិវិធី​នៃ​ការរៀបចំ​ការកំណត់​បែង​ចែក​តំបន់​គ្រប់គ្រង​តំបន់ការពារទេសភាព​ទន្លេសាប​ខាងជើង ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្ទោង ខេត្តកំពង់ធំ និង​ស្រុក​ជីក្រែង ខេត្តសៀមរាប​
  • បាន​ពិភាក្សា ផ្តល់យោបល់ និង​ផ្តល់​ជា​ធាតុ​ចូល​សំខាន់ៗ ក្នុងការ​កែតម្រូវ​ចំណុច​សំខាន់ៗ​មួយចំនួន នៃ​ផែនទី និង​ទិន្នន័យ​ដែល​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន​បានធ្វើ​បទ​បង្ហាញ​។​
    ​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​ពិភាក្សា​ខាងលើ​រៀបចំ​ដោយ​ក្រសួងបរិស្ថាន ព្រមទាំង​មាន​ចូលរួម​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, អាជ្ញាធរ​ទន្លេសាប​, អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ប្រចាំ​ប្រទេស​កម្ពុជា​, រដ្ឋបាលខេត្ត ស្រុក ឃុំ នៃ​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប​, មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ និង​សៀមរាប​, មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ធំ​, មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយាដី​ខេត្ត ដែលមាន​សមាសភាព​ស​រុ​ប​ចំនួន ២៨​នាក់​៕

ព័ត៌មាន និងព្រឹត្តិការណ៍