Friday, August 7, 2026

ក្រុមការងារ​យេនឌ័រ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការលើកកម្ពស់ សមភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី ក្នុងការ​គ្រប់គ្រង​ធនធានទឹក និង​ការប្រែប្រួល​អាកាសធាតុ​

​នា​ថ្ងៃ​ពុធ ៧​រោច ដល់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ៨​រោច ខែ​ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៥-៦ ខែសីហា ឆ្នាំ​២០២៦ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង សហប្រតិបត្តិការ និង​ក្រុមការងារ​យេនឌ័រ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា បណ្តុះបណ្តាល ស្តីពី​ការលើកកម្ពស់​សមភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី ក្នុងការ​គ្រប់គ្រង​ធនធានទឹក និង​ការប្រែប្រួល​អាកាសធាតុ នៅ​សាលប្រជុំ​នៃ​ទីស្តីការ​ក្រ​សួ​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សិក្ខាសាលា​បណ្តុះបណ្តាល​ដោយ​លោកជំទាវ លៀង យុគ ថោ​ជេដ្ឋា ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។ សិក្ខាសាលា​បណ្តុះបណ្តាល​នេះ មាន​សមាសភាព​ចូលរួម​ពី​សំណាក់​មន្ត្រី​បង្គោល មន្ត្រី​ទទួលបន្ទុក​ការងារ​យេនឌ័រ​មកពី​បណ្តា​នាយកដ្ឋាន អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ធនធានទឹក និង​ឧតុនិយម គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប ព្រមទាំង​តំណាង​មកពី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម រាជធានី​-​ខេត្ត​ទាំង​២៥ មាន​ចំ​នួ​សរុប​៧២ នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន​៥៧ នាក់​។​
​សូមជម្រាបថា សិក្ខាសាលា​បណ្តុះបណ្តាល​នេះ បានបង្ហាញ​ខ្លឹមសារ​សំខាន់ៗ ដើម្បី​ពង្រឹង​នូវ​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ នៅក្នុង​ការប្រែប្រួល​អាកាសធាតុ និង​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ ក្នុងការ​បង្កើន​នូវ​ជំនាញ ចំណេះដឹង ទំនុកចិត្ត​ក្នុង​ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​បរិ​យាប​ន្ន ភាព​ធន់ និង​ដោយមាន​ការឆ្លើយតប​នឹង​យេនឌ័រ ៕

ព័ត៌មាន និងព្រឹត្តិការណ៍