Thursday, April 23, 2026

ក្រុមការងារ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វិភាគ និង​វាយតម្លៃ​ពី​ប្រភពទឹក​ធម្មជាតិ និង​បម្រែបម្រួល​របប​ជលសា​ស្ត្រ នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ក្នុង​ខេត្តកំពង់ធំ​

​នា​ថ្ងៃ​ចន្ទ ១៥​រោច ដល់​ថ្ងៃ​សុក្រ ៤​កើត ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២៥ ក្រុមការងារ នាយកដ្ឋាន​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វិភាគ និង​វាយតម្លៃ​ពី​ប្រភពទឹក​ធម្មជាតិ និង​បម្រែបម្រួល​របប​ជលសា​ស្ត្រ នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ នៅតាម​ដងស្ទឹង​ជី​នី​ត ស្ថិតនៅ​ក្នុងស្រុក​បារាយណ៍ និង​ស្រុក​សន្ទុក ខេត្តកំពង់ធំ​។
​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ចុះ​ជួប​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​ស្រុក សហគមន៍ ប្រជាកសិករ និង​វិស័យ​ឯកជន​ផ្គត់ផ្គង់​ទឹកស្អាត ដើម្បី​ប្រមូល​ព័ត៌មាន​-​ទិន្នន័យ ផ្តល់​ជា​មតិយោបល់ អនុសាសន៍ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ក្នុង​តំបន់​សិក្សា​លើ​វិស័យ​ធនធានទឹក ការប្រើប្រាស់​ទឹក និង​ការផ្គត់ផ្គង់​ទឹក​សម្រាប់​វិស័យ​កសិកម្ម​នៅក្រោម​ផ្លូវជាតិ​លេខ​៦ នៃ​ស្រុក​សន្ទុក និង​ស្រុក​បារាយណ៍​។
​សូម​ជម្រាបជូន​ថា​៖ សកម្មភាព​ការចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វិភាគ និង​វាយតម្លៃ​ពី​ប្រភពទឹក​ធម្មជាតិ និង​បម្រែបម្រួល​របប​ជលសា​ស្ត្រ នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប​។
​សកម្មភាព​ខាងលើនេះ​មាន​គោលបំណង​៖

  • ដើម្បី​ស្វែងយល់ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​ដែល​អាច​កើតមានឡើង​ពី​ការប្រែប្រួល​អាកាសធាតុ​លើ​អាង​ស្ទឹង​ជី​នី​ត រួមមាន​ការប្រែប្រួលរ​បប​ទឹកភ្លៀង ទឹកស្ទឹង សីតុណ្ហភាព និង​អាកាសធាតុ
  • ដើម្បី​វាយតម្លៃ​ភាព​ងាយ​រងគ្រោះ​នៃ​តំបន់​ហានិភ័យ​ដែល​ទាក់ទង​នឹង​បម្រែបម្រួល​អាកាសធាតុ​នៅក្នុង​តំបន់​សិក្សា ដូចជា​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​៕
Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍