Thursday, April 23, 2026

ក្រុមការងារ​ការិយាល័យ​អភិរក្ស នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​អតីត​ឡូ​តិ៍​នេសាទ​លេខ​៦(​ទន្លេ​ឆ្មារ​)

​នា​ថ្ងៃ​ចន្ទ ១៥​រោច ខែ​ពិសាខ ដល់​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២៥ ក្រុមការងារ​ការិយាល័យ​អភិរក្ស នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​អតីត​ឡូ​តិ៍​នេសាទ​លេខ​៦(​ទន្លេ​ឆ្មារ​) ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ដូន​ស្តើង និង​ភូមិ​ពៅ​វើ​យ ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។
​ក្រុមការងារ​ចុះ​សិក្សា​ស្វែងយល់បាន​៖

  • ជួបពិភាក្សា និង​ប្រមូល​ព័ត៌មាន​ជាមួយ​អាជ្ញាធរ​ដែនដី​(​មេភូមិ ក្រុមប្រឹក្សាឃុំ​)
  • ជួបពិភាក្សា និង​ប្រមូល​ព័ត៌មាន​ជាមួយ​កងកម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ ចំណុះឱ្យ​ភូមិភាគ​៤ ខេត្តសៀមរាប​
  • ជួបពិភាក្សា និង​ប្រមូល​ព័ត៌មាន​ជាមួយ​សហគមន៍​នេសាទ និង​ប្រជា​នេសាទ​។​
    ​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​ខាងលើនេះ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន​ដែល​ត្រូវបាន​អនុម័ត​ដាក់​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប ។ ក្នុង​ដំណើរ​ចុះ​សិក្សា​មាន​គោលបំណង​សំខាន់ៗ​៖
  • ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​ដែល​ពាក់ព័ន្ធ​ទៅនឹង​តំបន់​អភិរក្ស ព្រមទាំង​អង្គការ​ដៃគូរ​អភិវឌ្ឍន៍​ផ្សេងៗ​ដែល​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​កិច្ចការ​អភិរក្ស​នៅក្នុង​តំបន់​នេះ​
  • ស្វែងយល់​ពី​សក្តានុពល និង​ការប្រែប្រួល​នៃ​ធនធាន​ជលផល ជីវចម្រុះ ព្រៃ​លិច​ទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី​
  • ចុះ​ពិនិត្យ និង​វាយតម្លៃ​លើ​ទីតាំង​ជាក់ស្តែង​ពី​បម្រែបម្រួល​ប្រភេទ​ឧបករណ៍​នេសាទ និង​ធនធានធម្មជាតិ​៕

ព័ត៌មាន និងព្រឹត្តិការណ៍