នាថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ នៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានបន្តចុះសិក្សាការធ្វើវារីវប្បកម្ម ស្ថិតនៅភូមិសាស្ត្រ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ឃុំដានរុន ស្រុកសូត្រនិគម និងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្រុមការងារចុះសិក្សាមានគោលបំណងសំខាន់ៗដូចជា៖
- តាមដានលើស្ថិតិអ្នកចិញ្ចឹមត្រីទាំងក្នុងបែរ និងស្រះ
- សិក្សាតាមដានបរិមាណនៃការចិញ្ចឹម ប្រភេទត្រីចិញ្ចឹម និងបច្ចេកទេសនៃការចិញ្ចឹម
- សិក្សាលើចរន្តទីផ្សារ តម្លៃទីផ្សារ និងវិភាគលើសេដ្ឋកិច្ចនៃការចិញ្ចឹមត្រី
- សិក្សាពីផលបះពាល់នៃការធ្វេីវារីវប្បកម្មនៅជុំវិញបឹងទន្លេសាប។
ការចុះសិក្សានេះ ក្រុមការងារបានចុះជួបជាមួយ ៖
១. អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ
២. សម្ភាសន៍ជាមួយវារីវប្បករចិញ្ចឹមត្រីតាមបែរ និងស្រះ និងបច្ចេកទេសនៃការចិញ្ចឹម
៣. សម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រីនុយលេីប្រភព និងតម្លៃត្រី។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ ការធ្វេីវារីវប្បកម្ម ជុំវិញបឹងទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប៕













