អនុវត្តតាមការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប, នាថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអគ្គលេខាធិការអាជ្ញាធរទន្លេសាប បានចាត់លោក ម៉ម សុធា ប្រធានការិយាល័យជីវចម្រុះ នៃនាយកដ្ឋានធនធានធម្មជាតិ ដឹកនាំក្រុមការងារចុះពិនិត្យ វាយតម្លៃស្ថានភាពភ្លើងឆេះព្រៃក្នុងភូមិសាស្ត្រ ភូមិជីអាប់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ ការចុះពិនិត្យដល់ទីតាំងជាក់ស្តែងនេះបានសហការចូលរួមពីតំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ រដ្ឋបាលឃុំចំណារក្រោម និងអនុភូមិជីអាប់។
គោលបំណងដើម្បី៖
១. ពិនិត្យស្ថានភាពជាក់ស្តែងលើភ្លើងឆេះព្រៃ
២. វាយតម្លៃលើមូលហេតុ ដែលបណ្តាលឲ្យភ្លើងឆេះព្រៃ
៣.បូកសរុបបរិមាណ ផលប៉ះពាល់ពីភ្លេីងឆេះលេីធនធានព្រៃលិចទឹក៕














