Wednesday, April 29, 2026

ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ចុះ​អនុវត្ត​សកម្មភាព​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ពី​ការកែច្នៃ​ត្រី ស្ថិតនៅ​ស្រុក​ឯក​ភ្នំ និង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​

​នា​ថ្ងៃ​អង្គារ ១២​កើត ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៦ ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ពី​ការកែច្នៃ​ត្រី ស្ថិតនៅ​ឃុំ​ព្រែក​ខ្ពប ឃុំ​ព្រែក​នរិន្ទ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ និង​សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ចុះ​ជួប​ជាមួយ​៖

  • អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​
  • សម្ភាសន៍​ជាមួយ​អ្នក​កែច្នៃ​ត្រី​
  • សម្ភាសន៍​ជាមួយ​អាជីវក​រទិញ​-​លក់​ត្រី​។​
    ​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ពី​ការកែច្នៃ​ត្រី គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ទន្លេសាប ។ ការសិក្សា​នេះ​មាន​សារៈសំខាន់ ដែល​អាចអោយ​យើង​ដឹង​ពី​ស្ថានភាព​នៃ​ធនធាន​ជលផល ស្ថានភាព​នៃ​ការធ្វើ​អាជីវកម្ម​ធនធាន​ជលផល ដឹង​ពី​បរិមាណ​នៃ​ផល​ចាប់​របស់​អ្នកនេសាទ ភាពសម្បូរ​របស់​ត្រី ដឹង​ពី​បរិមាណ​ត្រី​យកមក​កែច្នៃ បច្ចេកទេស​នៃ​ការកែច្នៃ ចរន្ត​ទីផ្សារ បញ្ហា​ប្រឈម និង​ផលប៉ះពាល់​នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍