Thursday, April 23, 2026

ក្រុមការងារ​ការិយាល័យ​អភិរក្ស បាន​ចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​អតីត​ឡូ​តិ៍​នេសាទ​លេខ​៦(​ទន្លេ​ឆ្មារ​) ខេត្តកំពង់ធំ​

​នា​ថ្ងៃ​អង្គារ ៦​រោច ដល់​ថ្ងៃ​សុក្រ ៩​រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រុមការងារ​ការិយាល័យ​អភិរក្ស នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​អតីត​ឡូ​តិ៍​នេសាទ​លេខ​៦(​ទន្លេ​ឆ្មារ​) ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។
​ក្នុង​ការចុះ​សិក្សា​ស្វែងយល់​នេះ ក្រុមការងារ​បាន​៖

  • ជួបពិភាក្សា និង​ប្រមូល​ព័ត៌មាន​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​
  • ជួបពិភាក្សា និង​ប្រមូល​ព័ត៌មាន​បន្ថែម​ជាមួយ​សហគមន៍​នេសាទ អាជីវករ អ្នកប្រមូល​ទិញ​ត្រី និង​ប្រជា​នេសាទ​។​
    ​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​ខាងលើនេះ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន​ដែល​ត្រូវបាន​អនុម័ត​ដាក់​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប​។ ការចុះ​សិក្សា​ស្វែងយល់​នេះ មាន​គោលបំណង​សំខាន់ៗ​គឺ​៖
  • ស្វែងយល់​ពី​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​ជះឥទ្ធិពល​ដល់​តំបន់​បឹង​ទន្លេ​ឆ្មារ និង​ទាញ​ផលប្រយោជន៍​ពី​តំបន់​នេះ​
  • ស្វែងយល់​ពី​សក្តានុពល និង​ការប្រែប្រួល​នៃ​ធនធាន​ជលផល​(​បរិមាណ និង​ទំហំ​) ជីវចម្រុះ ព្រៃ​លិច​ទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី​៕

ព័ត៌មាន និងព្រឹត្តិការណ៍