Thursday, April 23, 2026

ក្រុមការងារ​ការិយាល័យ​អភិរក្ស បាន​ចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​អតីត​ឡូ​តិ៍​នេសាទ​លេខ​៦ (​ទន្លេ​ឆ្មារ​)

​នា​ថ្ងៃ​ចន្ទ ៣​កើត ដល់​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែស្រាព​ណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៥ ក្រុមការងារ​ការិយាល័យ​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​អតីត​ឡូ​តិ៍​នេសាទ​លេខ​៦ (​ទន្លេ​ឆ្មារ​) ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ដូន​ស្តើង និង​ភូមិ​ពៅ​វើ​យ ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ក្នុង​ដំណើរ​ចុះ​សិក្សា​ស្វែងយល់​នេះ ក្រុមការងារ​បាន​៖

  • ជួបពិភាក្សា និង​ប្រមូល​ព័ត៌មាន​ជាមួយ​ស្មៀនឃុំ​ពាម​បាង​
  • ជួបពិភាក្សា និង​ប្រមូល​ព័ត៌មាន​ជាមួយ​នាយផ្នែក​ជលផល​ដែល​គ្រប់គ្រង​លើ​ភូមិសាស្ត្រ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​
  • ជួបពិភាក្សា និង​ប្រមូល​ព័ត៌មាន​ជាមួយ​សហគមន៍​នេសាទ និង​ប្រជា​នេសាទ​។​
    ​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​ខាងលើនេះ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន​ដែល​ត្រូវបាន​អនុម័ត​ដាក់​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប​។ ក្នុង​ដំណើរ​នៃ​ការចុះ​សិក្សា​ស្វែងយល់​នេះ​មាន​គោលបំណង​សំខាន់ៗ​គឺ​៖
    ១. ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​នៃ​តំបន់​អភិរក្ស​អតីត​ឡូ​តិ៍​នេសាទ​លេខ​៦ (​ទន្លេ​ឆ្មារ​) និង​តំបន់​ដែល​ពាក់ព័ន្ធ​សំខាន់ៗ​
    ២. ស្វែងយល់​ពី​សក្តានុពល និង​ការប្រែប្រួល​នៃ​ធនធាន​ជលផល ជីវៈចម្រុះ ព្រៃ​លិច​ទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី​
    ៣. ចុះ​ពិនិត្យ និង​វាយតម្លៃ​លើ​ទីតាំង​ជាក់ស្តែង​ពី​បម្រែបម្រួល​បទល្មើស និង​ធនធានធម្មជាតិ​ខាងលើ​៕
Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍