នាថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យព័ត៌មានភូមិសាស្ត្រ និងផែនទី បានចុះសិក្សាប្រមូលទិន្នន័យពីស្ថាប័នពាក់ព័ន្ធនានា ដើម្បីរៀបចំផែនទីនៅតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបាន:
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយ គណៈកម្មាធិការសហគមន៍អេកូទេសចរផាត់សណ្តាយ
- សម្ភាសន៍ និងប្រមូលព័ត៌មានពី អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធក្នុងឃុំ។
ក្រុមការការចុះសិក្សាមានគោលបំណងសំខាន់:
១. ផលិត ផែនទីប្រជាសាស្ត្រ និងការគ្រប់គ្រងតាមបណ្តារឃុំ ដែលអាចប្រើប្រាស់សម្រាប់ការធ្វើផែនការងាយស្រួលគ្រប់គ្រងរដ្ឋបាល និងធ្វើផែនការវិនិយោគដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន
២. ផលិត ផែនទីស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ប្រកបដោយចីរភាព នៃដែនព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ី ដើម្បីជួយដល់ការអភិរក្សធនធានធម្មជាតិ និងគាំទ្រការអភិវឌ្ឍវិស័យអេកូទេសចរនៅតំបន់ទន្លេសាប និងជួយបង្កើតមូលដ្ឋានទិន្នន័យសំខាន់សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ទន្លេសាប ប្រកបដោយប្រសិទ្ធភាព និងភាពចីរភាព៕









