នាថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ លោក ប៉ុន វុឌ្ឍី អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមកិច្ចប្រជុំស្តីពី លទ្ធផលគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែនសម្រាប់ពាក់កណ្តាលអាណត្តិ (ខែមករា ឆ្នាំ២០២៣ រហូតដល់ខែឧសភា ឆ្នាំ២០២៨) និងផ្ទេរការគ្រប់គ្រងសម្រាប់ពាក់កណ្តាលអាណត្តិចុងក្រោយ (ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ខែធ្នូ ឆ្នាំ២០២៨) នៅសាលប្រជុំសាលាខេត្តព្រះវិហារ។
កិច្ចប្រជុំមានការធ្វើបទបង្ហាញពីរបាយការណ៍ពី៖
១. លទ្ធផលគម្រោងសម្រាប់ពាក់កណ្តាលអាណត្តិដំបូង នៃការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែនលើផ្នែកការគាំទ្រស្ថាប័ន និងផ្នែកជំនួយស្ថានីយផ្គត់ផ្គង់ទឹកស្អាត
២. បទបង្ហាញពីវឌ្ឍនភាពរបស់សមាគមទឹកស្អាតអាងស្ទឹងសែន និងផែនការអនុវត្តន៍បន្តក្នុងឆ្នាំ២០២៥
៣. បទបង្ហាញស្តីពី ទស្សនវិស័យលើការវិវត្តន៍នៃអាងស្ទឹងសែននៅឆ្នាំ ២០២៥-២០២៦។
អង្គប្រជុំក៏បានពិភាក្សាលើផែនការសកម្មភាពដែលនឹងត្រូវអនុវត្តនៅឆមាសទី២ ឆ្នាំ២០២៥ មានចំនួន ៣ គឺ (i)ទឹកស្អាត និងសុខភាព (ii)ធនធានទឹក និងកសិកម្ម និង(iii)បរិស្ថាន៕









