Friday, April 24, 2026

កិច្ចប្រជុំ​បូកសរុប​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២៥ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប និង​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​

​នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៥ មានការ​រៀបចំ​កិច្ចប្រជុំ​បូកសរុប​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២៥ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​។ កិច្ចប្រជុំ​នេះ បាន​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម​អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង និង​លោក​ប្រធាន​នាយកដ្ឋាន នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​។​
​សូម​ជម្រាបជូន​ថា ក្នុងឱកាស​នៃ​កិច្ចប្រជុំ​បូកសរុប​នេះដែរ ក៏មាន​បទ​អន្តរាគមន៍​ស្តីពី​វឌ្ឍនភាព​ការងារ​រយះពេល ៦​ខែ ឆ្នាំ​២០២៥ ក្នុងនោះ​រួមមាន​:
១. បទ​អន្តរាគមន៍ របស់​អគ្គនាយកដ្ឋាន​កិច្ចការរដ្ឋបាល​
២. បទ​អន្តរាគមន៍ របស់​អគ្គនាយកដ្ឋាន​កិច្ចការ​បច្ចេកទេស​
៣. បទ​អន្តរាគមន៍ របស់​អាជ្ញាធរ​ទន្លេសាប​
៤. បទ​អន្តរាគមន៍ របស់​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​
៥. បទ​អន្តរាគមន៍ ពី​វឌ្ឍនភាព​អនុវត្ត​គម្រោង​/​កម្មវិធី​ហិរញ្ញប្បទាន ឥណទាន​សម្បទាន ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំង​ទ្វេភាគី និង​ពហុភាគី​៕

ព័ត៌មាន និងព្រឹត្តិការណ៍