Saturday, March 14, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប​បន្ត​ចុះ​ពិនិត្យ​ទីតាំង​ដី​ដែល​រង​ការទន្ទ្រាន​នាពេល​កន្លងមក និង ផ្ទៃដី​ព្រៃ​រេច​រិល ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនការ​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ

​នា​ថ្ងៃ​សុក្រ ១០​រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការណែនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការគាំទ្រ​ពី​កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេសរ​បស់​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​ពិនិត្យ​ទីតាំង​ដី​ដែល​រង​ការទន្ទ្រាន​នាពេល​កន្លងមក និង ផ្ទៃដី​ព្រៃ​រេច​រិល ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនការ​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​សាន់​គរ និង​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ការចុះពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង​នេះ​មាន​កិច្ចសហការ​ចូលរួម​ពី​លោក​អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​កំពង់ស្វាយ តំណាង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម តំណាង​មន្ទីរ​បរិស្ថាន នាយ​សង្កាត់​-​ខណ្ឌ​រដ្ឋបាល​ជលផល កម្លាំង​កងរាជអាវុធហត្ថ កម្លាំង​អធិការដ្ឋាន​នគរបាល អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ចំណុះ​រដ្ឋបាល​ស្រុក កម្លាំង​ទីបញ្ជាការ​ស្រាល​កំពង់ស្វាយ លោក​មេឃុំ​សាន់​គរ និង​ឃុំ​កំពង់​គោ លោក​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សហគមន៍​នេសាទ រួមជាមួយ​លោក​មេភូមិ​ដែលមាន​ការពាក់ព័ន្ធ​៕

ព័ត៌មាន និងព្រឹត្តិការណ៍