Saturday, March 7, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​សុពលភាព បង់​លេខ​បង្គោលព្រំ​តំបន់​៣ និង​ពិនិត្យ​ជាក់ស្តែង​ផ្ទៃដី​ដាំ​ស្តា​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​តាំងគោក ខេត្តកំពង់ធំ​

​ដោយមាន​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​ផ្លូវជាតិ​លេខ​៦ ចុះ​ពិនិត្យ​សុពលភាព ជួសជុល ថែទាំ បង់​លេខ​បង្គោលព្រំ​តំបន់​៣ និង​ពិនិត្យ​ជាក់ស្តែង​ផ្ទៃដី​ដាំ​ស្តា​ព្រៃ​លិច​ទឹក​ឡើងវិញ​តាម​ទីតាំង​ដែល​បាន​កាត់​ឆ្វៀល និង​ទីតាំង​រេចរឹល​ដែល​កំណត់ថា​តំបន់​១ តំបន់​២ ក្នុង​តំបន់​៣ ក្នុងភូមិ​សាស្ត្រ​ស្រុក​តាំងគោក ខេត្តកំពង់ធំ​។​
​សូមជម្រាបថា ក្រុមការងារ​អាជ្ញាធរ​ទន្លេសាប និង​បន្ត​ចុះ​អនុវត្តន៍​តួនាទី​ភារកិច្ច​ជាប្រចាំ ក្នុង​ការចុះ​ត្រួតពិនិត្យ ការងារ​ជួសជុល​ថែទាំ​បង្គោលព្រំ​តំបន់​៣ និង​បង្គោលព្រំ​តំបន់​កាត់​ឆ្វៀល និង​ការងារ​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ផ្ទៃដី​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ ដែល​ស្ថិតក្នុង​តំបន់​៣ នៅ​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍