ព្រឹកថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំក្រុមការងារ បែងចែកការទទួលខុសត្រូវតាមមុខព្រួញដើម្បីត្រៀមលក្ខណៈ ចុះពិនិត្យសុពលភាព ជួសជុល ថែទាំ បង់េលខបង្គោលព្រំតំបន់៣ និងពិនិត្យជាក់ស្តែងផ្ទៃដីដាំស្តាព្រៃលិចទឹកឡើងវិញតាមទីតាំងដែលបានកាត់ឆ្វៀល និងទីតាំងរេចរឹលដែលកំណត់ថាតំបន់១ តំបន់២ ក្នុងតំបន់៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។ ក្រុមការងារអាជ្ញាធរទន្លេសាប បាននិងកំពុងបន្តអនុវត្តន៍តួនាទីភារកិច្ច ក្នុងការចុះត្រួតពិនិត្យ ការងារជួសជុលថែទាំបង្គោលព្រំតំបន់៣ និងបង្គោលព្រំតំបន់កាត់ឆ្វៀល ស្ថិតក្នុងតំបន់៣ ដែលជាតំបន់អភិរក្សសម្រាប់មច្ឆជាតិ និងជីវចម្រុះគ្រប់ប្រភេទទុកជាប្រយោជន៍ និងសន្តិសុខស្បៀងដេីម្បីផ្គត់ផ្គង់ប្រជាពលរដ្ឋដោយផ្ទាល់ និងប្រយោលទូទាំងប្រទេស៕
















