នារសៀលថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប អមដោយ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ និងមន្ត្រីបច្ចេកទេស អាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការស្នើសុំជួសជុល សាងសង់ និងស្តារប្រឡាយ ទំនប់ អាងទឹក ស្រះ ត្រពាំង នៅតំបន់២ នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម រួមនឹងតំណាងរដ្ឋបាលខេត្ត ស្រុក ឃុំ ដែលមានការពាក់ព័ន្ធ៕














