Thursday, April 23, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​សុរិយោដី​ថ្នាក់ជាតិ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​

​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែស្រាព​ណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៥​នេះ នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម និង​ជា​សមាជិក​គណៈកម្មការ​សុរិយោដី​ថ្នាក់ជាតិ និង​សហការី ក្នុងនាម​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​សុរិយោដី​ថ្នាក់ជាតិ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មការ​សុរិយោដី​ថ្នាក់ជាតិ​។​
​សូមជម្រាបថា​ការរៀបចំ​កិច្ចប្រជុំ​នេះ​ឡេ​ី​ង គឺ​ដើម្បី​ពិភាក្សា និង​ធ្វើ​សេចក្តីរាយការណ៍​អំពី​លទ្ធផល​នៃ​ការចុះវាស់វែង និង​ការចុះបញ្ជី​ក្បាលដី ព្រមទាំង​ការដោះស្រាយ​វិវាទ នៅ​ទូទាំងប្រទេស ដោយមាន​សមាសភាព​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ដែលជា​សមាជិក​។​
​គិត​មកដល់ពេលនេះ​មាន​ខេត្ត​ចំនួន​១៩ បានបញ្ចប់​ការងារ​វាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ក្នុងនោះ​ខេត្ត​ចំនួន​៨ បានរៀបចំ​ពិធី​ប្រកាស​បញ្ចប់​ការវាស់វែង​ជា​ផ្លូវការ​រួចរាល់​។ លទ្ធផល​ជារួម ក្បាលដី​ដែល​បាន​វាស់វែង​សរុប​មាន​ចំនួន​ជាង ១៣,៦​លាន​ក្បាលដី និង​ក្បាលដី​ដែល​នៅ​មិនទាន់​វាស់វែង មាន​ប្រមាណ​ជា ១១​ម៉ឺន​ក្បាលដី​៕

ព័ត៌មាន និងព្រឹត្តិការណ៍