នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នៅសាលប្រជុំទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ក្បាលថ្នល់ (សាលរំដួល) ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងាររបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គលេខាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការក្រោមឱវាទអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប។
សូមជម្រាបជូនថាកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពការងាររបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដើម្បី៖
ពិនិត្យ ពិភាក្សាសមិទ្ធផលអនុវត្តការងាររយៈពេល ៣ខែ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ និងស្វែងរកចំណុចខ្លាំង ចំណុចខ្សោយព្រមទាំងបញ្ហាប្រឈម នៃការអនុវត្តតួនាទីភារកិច្ច ផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ពិនិត្យ និងពិភាក្សាលើការគ្រប់គ្រងស្ថាប័ននិងបង្កើនប្រសិទ្ធភាពអនុវត្តន៍ការងាររបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាបស្របតាមបរិបទនៃកំណែទម្រង់រដ្ឋបាលរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ពិនិត្យ និងផ្តល់មតិណែនាំក្នុងការតម្រង់ទិសដល់អង្គភាព និងមន្ត្រីក្រោមឱវាទអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដើម្បីអនុវត្តបានត្រឹមត្រូវតាមតួនាទីភារកិច្ចស្នូល ប្រសិទ្ធភាពការងារ សាមគ្គីភាព និងសុខដុមនីយកម្មការងារក្នុងអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប។
ក្នុងឱកាសនេះឯកឧត្ដមប្រធានអង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីគ្រប់ថ្នាក់ របស់នាយកដ្ឋានក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរ លើការអនុវត្តតួនាទីភារកិច្ចស្នូល អនុវត្តផែនការសកម្មភាព អនុវត្តការងារចំពោះមុខ ដែលថ្នាក់ដឹកនាំប្រគល់ជូនការគ្រប់គ្រង ចាត់ចែង ព្រមទាំងសាមគ្គីភាពផ្ទៃក្នុងរបស់នាយកដ្ឋានផងដែរ៕































