Saturday, March 7, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី បានដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​រៀបចំ​ផែនការ​កសាង​ផែនទី​សណ្ឋាន​ដី​បាត​បឹង​ទន្លេសាប និង​បាត​ទន្លេសាប

ព្រឹក​ថ្ងៃ​ពុធ ១៤​កើ​ត ខែស្រាព​ណ៍ ឆ្នាំរោង ឆស័ក ព​.​ស​២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប អមដោយ​ឯកឧត្តម​អគ្គលេខាធិការ អគ្គលេខាធិការរង បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បាន​ជួបប្រជុំ​ពិភាក្សា​រៀបចំ​ផែនការ​កសាង​ផែនទី​សណ្ឋាន​ដី​បាត​បឹង​ទន្លេសាប និង​បាត​ទន្លេសាប ចាប់ពី​តំបន់​ទន្លេចតុមុខ​រហូត​ដល់​បឹង​ទន្លេសាប ជាមួយ​ប្រធាន អនុប្រធាននាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​ប្រធាន​លេខាធិការដ្ឋាន​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​នៃ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​៕

ព័ត៌មាន និងព្រឹត្តិការណ៍