Friday, March 6, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​បន្ត​នីតិវិធី​ក្នុងការ​កែសម្រួល​ឈ្មោះ​សមាគម សហគមន៍​តំបន់​ទេសចរណ៍វប្បធម៌​ធម្មជាតិ​បឹង​ពារាំង

​ដោយ​ទទួលបាន​ភារកិច្ច​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប​, ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​បន្ត​នីតិវិធី​ក្នុងការ​កែសម្រួល​សមាគម សហគមន៍​តំបន់​ទេសចរណ៍វប្បធម៌​ធម្មជាតិ​បឹង​ពារាំង​។ កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួងមហាផ្ទៃ​, លោក​អភិបាលរង​ខេត្តសៀមរាប និង​មន្ត្រី​របស់​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប​។
​សូម​ជម្រាបជូន​ថា យោងតាម​ស្មារតី​នៃ​កិច្ចប្រជុំ​អន្តរក្រសួង កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៥ កន្លងទៅ​នៅ​អាជ្ញាធរ​ទន្លេសាប ក្រុមការងារ​អន្តរក្រសួង បាន​ឯកភាពគ្នា​បន្ត​នីតិវិធី​ក្នុងការ​កែសម្រួល​សមាគម សហគមន៍​ទេសចរណ៍វប្បធម៌​ធម្មជាតិ​បឹង​ពារាំង​ទៅជា​សហគមន៍ ដើម្បី​រៀបចំ​ផែនការអភិវឌ្ឍន៍ ពង្រឹង​ការគ្រប់គ្រង​តំបន់​អភិរក្ស​ជីវចម្រុះ​បឹង​ពារាំង​ឱ្យមាន​ប្រសិទ្ធិភាព ធ្វើជា​គំរូ​សម្រាប់​សហគមន៍​នានា នៅតាម​បណ្តា​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ស្របតាម​លក្ខន្តិក​:​សហគមន៍ និង​ស្មារតី​លិខិត​លេខ ២០៥ សជណ​.​កធ ចុះ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥ របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី ៕

ព័ត៌មាន និងព្រឹត្តិការណ៍