Saturday, March 7, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​កែសម្រួល​ផែនការ​សកម្មភាព​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ឆ្នាំ​២០២៦

​នា​ព្រឹក​ថ្ងៃ​ចន្ទ ៨​កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ​២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប​, ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​កែសម្រួល​ផែនការ​សកម្មភាព​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ឆ្នាំ​២០២៦ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ​។
​កិច្ចប្រជុំ​នេះ ក្នុង​គោលបំណង :
១/. ពិនិត្យ​សម្រួល​តារាង Matrix នៃ​ផែនការ​សកម្មភាព​រប​ស់អគ្គ​លេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​ឆ្នាំ​២០២៦
២/. ពិនិត្យ​ផ្តល់យោបល់​ក្នុងការ​កែសម្រួល​ផែនការ​សកម្ម​ភាពស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ អ​ទស​។
​ផែនការ​សកម្មភាព​អាជ្ញាធរ​ទន្លេសាប​សម្រាប់​អនុវត្ត​ឆ្នាំ​២០២៦ នេះ ជា​សកម្មភាព​ការងារ​ចំពោះមុខ​របស់​ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​ថ្នាក់ដឹកនាំ អ​ទស និង​សកម្មភាព​ការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​ចំណុះ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​សំដៅ​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​អាជ្ញាធរ​ទន្លេសាប (២០២៤-២០២៨) និង​ការងារ​ចំពោះមុខ​ថ្មី​មួយចំនួនទៀត​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​៕

ព័ត៌មាន និងព្រឹត្តិការណ៍