Saturday, March 7, 2026

ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អគ្គ​លេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ រុះរើ និង​ដំឡើង​ស្ថានីយ នៅ​ទីតាំង​ថ្មី​របស់​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​ត្នោតជុំ (​ស្ទឹង​ជី​និ​ត​)

​នា​ថ្ងៃ​អង្គារ ៩​កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប​, ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អគ្គ​លេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ធំ អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ចុះ​ពិនិត្យ រុះរើ និង​ដំឡើង​ឡើងវិញ​នៅ​ទីតាំង​ថ្មី​របស់​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​(H.R)​ត្នោតជុំ ដែល​ប៉ះពាល់​ដោយសារ​គម្រោង​សាងសង់​ផ្លូវលំ​ជនបទ និង​សាងសង់​សំណង់​ស្ពាន ១​កន្លែង​ក្នុង​ក្របខ័ណ្ឌ​កម្មវិធី RID4CAM នៃ​អង្គភាព​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​(RID4CAM) របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​ចំណុច​ស្ពាន​ត្នោតជុំ ស្ទឹង​ជី​និ​ត ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។
​សូម​ជម្រាបជូន​ថា សកម្មភាព​ការចុះពិនិត្យ​ផលប៉ះពាល់​ស្ថានីយ​ជល​សាស្ត្រ​នេះ ឯកឧត្តម​ប្រធាន​ក្រុមការងារ បាន​បន្ត​ដឹកនាំ​ក្រុមការងារ ចុះ​សិក្សា​ជ្រើសរើស​ទីតាំង​ថ្មី​ដើម្បី​ដំឡើង​ស្ថានីយ ១​កន្លែង ត្រង់ចំណុច​សំណង់​ស្ទាក់​ទឹកស្ទឹង​ជី​និ​ត (X:502661, Y:1384169) ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​កងមាស ឃុំ​ត្នោតជុំ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។
​គួរ​រំលឹក​ផងដែរ​ថា ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម H.R) នេះ ជា​ឧបករណ៍​វាស់កម្ពស់​ទឹក និង​ឧតុនិយម មួយ​ក្នុងចំណោម ១១ ស្ថានីយ ដែល​ទទួលបាន​ពី​គម្រោង​កិច្ចសហការ​រវាង​អាជ្ញាធរ​ទន្លេសាប និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ និង​ស្វ័យប្រវត្តិកម្ម​ការអភិរក្ស​ទឹក​ណាន​ជី​ង (​មេគង្គ​-​ឡាង​ឆាង​) នៃ​ក្រសួង​ធនធានទឹក​ចិន ក្រោម គម្រោង​សាកល្បង​នៃ​ការអង្កេត​ទិន្នន័យ​ជលសា​ស្ត្រ និង​បច្ចេកវិទ្យា​ប​ញ្ចូ​ន​ស្វ័យប្រវត្តិ តំបន់​អាង​ទន្លេសាប ឆ្នាំ​២០២១ -២០២២៕

ព័ត៌មាន និងព្រឹត្តិការណ៍