នាព្រឹកថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ដោយទទួលតាមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប, ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានចាត់ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង រួមជាមួយលោកស្រី ប្រាក់ ចាន់វឌ្ឍនា និងលោក ប៉ុន វុឌ្ឍី អនុប្រធាននាយកដ្ឋាន ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការវាយតម្លៃគម្រោងក្នុងស្រុក(LPAC-Local Project Appraisal Committee) ដើម្បីពិនិត្យលើគម្រោង GEF8 “ Building resilient livelihoods through nature-based solutions in the Tonle Sap Basin and Siem Reap/Phnom Kulen landscape.” ដែលកិច្ចប្រជុំនេះដឹកនាំដោយក្រសួងបរិស្ថាន និង UNDP ។
គោលបំណងនៃកិច្ចប្រជុំគឺ៖
- ដើម្បីពិនិត្យ និងវាយតម្លៃគម្រោងដែលទទួលបានការគាំទ្រពី Global Environmental Facility-8 (GEF8) សម្រាប់រយៈពេល ៥ ឆ្នាំ ដែលដឹកនាំដោយក្រសួងបរិស្ថាន និង UNDP
- ពិភាក្សា និងកំណត់នូវធាតុចូលសំខាន់ៗសម្រាប់ ការអនុវត្តគម្រោង ដោយផ្តោតលើការរៀបចំផែនការ យុទ្ធសាស្ត្រ លទ្ធផលរំពឹងទុក និងថវិកាគម្រោង
- ពិភាក្សាលើសមាសភាពនៃអង្គភាពអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដំណើរការអនុវត្តគម្រោងរួមគ្នាប្រកបដោយប្រសិទ្ធភាព ក្នុងនោះផងដែរ អាជ្ញាធរទន្លេសាប គឺជាអង្គភាពសម្របសម្រួលលើ ការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់បឹងទន្លេសាប ដែលជាសមាសភាពមួយយ៉ាងសំខាន់នៅក្នុងដំណើរការនៃការអនុវត្តគម្រោង៕










